ទទួលបានប្រាក់ត្រឡប់មកវិញ គ្រប់ពេលទិញទំនិញពី Smile Shop លើផ្សារវីង!
រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់
ឧសភា 21, 2020ឡូយអស់ស្ទះ! គ្រប់ពេលទិញដែលមានរាប់ពាន់មុខពី Smile Shop លើ ផ្សារវីង នឹងទទួលបានប្រាក់ ១០% ត្រឡប់មកវិញ!
វីង និង Smile Shop តែងតែនាំមកជូនអតិថិជនវីងទាំងអស់នូវប្រូម៉ូសិនពិសេសៗដើម្បីជួយសម្រួលនូវតម្រូវការប្រចាំថ្ងៃ និង រក្សារនូវរសនិយមរបស់អតិថិជន។ ដូច្នេះហើយ ឥឡូវនេះពួកយើងកំពុងធ្វើការផ្តល់ជូនអតិថិជនវីងនូវទឹកប្រាក់ត្រឡប់មកវិញ ១០% គ្រប់ពេលនៃការទិញទាំងអស់ ហើយអតិថិជនអាចចាយទឹកប្រាក់ដែលទទួលបានទៅទិញផលិតផលផ្សេងៗនៅលើកម្មវិធីស្មាតហ្វូនរបស់ Smile Shop។ កាន់តែពិសេសទៅទៀតនោះ អតិថិជននឹងទទួលបានការដឹកជញ្ជូនដោយឥតគិតថ្លៃទូទាំងប្រទេសសម្រាប់ការទិញចាប់ពី ២០ ដុល្លារឡើងទៅ។
នៅមានអីឡូយជាងនេះទៀត?
- ប្រូម៉ូសិនចាប់ផ្តើមពីថ្ងៃទី ២២ ឧសភា រហូតដល់មានការជូនដំណឹងបន្ថែម។
- ប្រូម៉ូសិនប្រព្រឹត្តឡើងនៅថ្ងៃ សុក្រ សៅរ៍ និង អាទិត្យ រៀងរាល់សប្តាហ៍។
- លក្ខណ្ឌផ្សេងៗ៖
- សម្រាប់អតិថិជនវីងទាំងអស់។
- ការទិញពី Smile Shop តាមរយៈ ផ្សារវីង ដែលមាននៅលើកម្មវិធីស្មាតហ្វូនវីង។
- ការទិញរៀងរាល់ថ្ងៃ សុក្រ សៅរ៍ និង អាទិត្យ តែប៉ុណ្ណោះ។
- ទទួលបានទឹកប្រាក់ត្រឡប់មកវិញ ១០% រាល់ការទិញគ្រប់ពេល។
- ការដឹកជញ្ជូនដោយឥតគិតថ្លៃទូទាំងប្រទេសសម្រាប់ការទិញចាប់ពី ២០ ដុល្លារឡើងទៅ។
- របៀបទទួលបានទឹកប្រាក់ត្រឡប់មកវិញ:
- គ្រប់អតិថិជនដែលមានសិទ្ធចូលរួមប្រូម៉ូសិនចាំបាច់ត្រូវទាញយកកម្មវិធីស្មាតហ្វូន Smile Shop ពី App Store ឬ Play Store។
- ចុះឈ្មោះនៅលើកម្មវិធីស្មាតហ្វូន Smile Shop ជាមួយនឹងលេខទូរស័ព្ទដែលបានចុះឈ្មោះជាមួយគណនីវីង។
- នៅលើកម្មវិធីស្មាតហ្វូនវីង អតិថិជនទិញផលិតផលពី Smile Shop ដែលមាននៅក្នុង ផ្សារវីង និង ទទួលបានទឹកប្រាក់ត្រឡប់មកវិញ ១០%។
- ទឹកប្រាក់ត្រឡប់មកវិញ ១០% នឹងត្រូវបានបញ្ចូលទៅក្នុងកាបូបឌីជីថល ឬ គណនីរបស់ Smile Shop នៅថ្ងៃច័ន្ទបន្ទាប់នៅសប្តាហ៍ក្រោយ។
- ទឹកប្រាក់ដែលទទួលបានអាចយកទៅចាយឬទិញផលិតផលនៅលើកម្មវិធីស្មាតហ្វូន Smile Shop តែប៉ុណ្ណោះ។