ធ្វើដំណើរជាមួយកាតរថយន្តក្រុងសាធារណៈដំបូងបង្អស់នៅកម្ពុជា
កាតរថយន្តក្រុងសាធារណៈដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ ក្រោមកិច្ចសហការរវាង ធនាគារឯកទេសវីង និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដើម្បីជួយ សម្រួលដល់ការធ្វើដំណើរក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពងាយស្រួលជាងមុន។
កាតរថយន្តក្រុងសាធារណៈ គឺជាការបណ្តាក់ទុនក្នុងស្រុកជាលើកដំបូង ដែលអនុញ្ញាតឲ្យអតិថិជនប្រើប្រាស់សេវារថយន្តក្រុងនៅក្នុងរាជធានីភ្នំពេញ ដោយគ្រាន់តែថេបកាត។ តាមរយៈកាតរថយន្តក្រុង និងបច្ចេកវិទ្យា របស់វីង ប្រជាពលរដ្ឋនឹងមានភាពងាយស្រួលជាងមុន ដោយពួកគាត់អាចឡើងជិះរថយន្តក្រុងសាធារណៈទាំង១៥៥ ដោយពុំចាំបាច់ព្រួយបារម្ភពីរឿងមានសាច់ប្រាក់ក្នុងហោប៉ៅ និងរីករាយនឹងភាពបត់បែនជាច្រើន ដែលផ្តល់ជូនតាមរយៈសេវាកម្មវីង។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍នៅក្នុងកម្មវិធីនេះថា កិច្ចសហការរវាង ធនាគារឯកទេសវីង និងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នឹងជួយកែប្រែមុខមាត់នៃសេវាកម្មដឹក ជញ្ជូនសាធារណៈ នៅរាជធានីភ្នំពេញ ដោយផ្តល់ជូននូវការធ្វើដំណើរដែលមានភាពរហ័សនិងងាយស្រួល សម្រាប់អ្នករាល់គ្នា និងជំរុញសង្គមកម្ពុជាឱ្យទៅជាសង្គមមួយដែលធ្វើការទូទាត់ប្រាក់ ដោយពុំចាំបាច់មាន សាច់ប្រាក់។
លោក ម៉ាឡូឡូស មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយជាខ្លាំង ក្នុងការរួមចំនែកបង្កើតសេវាកម្មថ្មី សម្រាប់ប្រជាជនកម្ពុជា។ កាតរថយន្តក្រុងសាធារណៈ នឹងនាំមកនូវរបៀបថ្មី ក្នុងការប្រើប្រាស់ សេវាកម្មដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុង។ ធនាគារឯកទេស វីង តែងតែខិតខំប្រឹងប្រែងបង្កើតផលិតផល និងសេវាកម្មថ្មីៗ សម្រាប់ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ និងក្លាយជាក្រុមហ៊ុនឈាន មុខគេផ្នែកផ្គត់ផ្គង់បច្ចេកវិទ្យាហិរញ្ញវត្ថុ។”
លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង មានប្រសាសន៍ថា “ជាមួយ នឹងការបំពាក់ម៉ាស៊ីនទូរទាត់ តាមប្រព័ន្ធអេឡិកត្រូនិកនេះ ខ្ញុំសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា រដ្ឋាករនឹងមានសមត្ថភាពកាន់តែប្រសើរឡើងថែមទៀត ក្នុងការគ្រប់គ្រងចំណូល និងទិន្ន័យអតិថិជន និងសូមឱ្យភាគីទាំងពីរបន្តកិច្ចសហការល្អជាមួយគ្នាឱ្យបានជោគជ័យនាពេលអនាគត។”
កាតរថយន្តក្រុងសាធារណៈ ដែលផ្តល់ជូនដោយវីង មានពីរជម្រើសសម្រាប់អតិថិជន។ កាតពណ៌ ខៀវ គឺសម្រាប់សិស្ស មនុស្សចាស់ ព្រះសង្ឃ បុគ្គលិករោងចក្រ ជនពិការ និងកុមារកម្ពស់ក្រោម ១ម៉ែត្រ ដែលអតិថិជនអាចជិះបាន១៨០ដង ដោយឥតគិតថ្លៃ។ កាតពណ៌ខៀវមានតម្លៃ៤០០០រៀល ដែលអតិថិជនអាចបញ្ចូលចំនួនជិះដោយឥតគិតថ្លៃ នៅគ្រប់ស្ថានីយ៍ឡានក្រុង។ កាតពណ៌បៃតងគឺ សម្រាប់អតិថិជនទូទៅ។ កាតនេះមានតម្លៃ១០០០០ រៀល និងមានទឹកប្រាក់ក្នុងកាតចំនួន ៦០០០រៀល សម្រាប់ធ្វើដំណើរ ដែលអតិថិជនអាចបញ្ចូលទឹកប្រាក់ទៅក្នុងកាត នៅគ្រប់ភ្នាក់ងារវីងគ្រប់ទីកន្លែង។
លើសពីនេះទៅទៀត អតិថិជនដែលមានកាតវីងទាំងអស់ ក៏អាចយកកាតវីងរបស់ខ្លួន ឱ្យដំណើរការប្រព័ន្ធគិត លុយលើរថយន្តក្រុង នៅតាមបញ្ជរស្តង់ស្ថិតក្នុងស្ថាយនីយ៍រថយន្តក្រុង ឬការិយាល័យកណ្តាលធនាគារឯកទេសវីង ដើម្បីរីករាយជាមួយការធ្វើដំណើរតាមទីក្រុងរបស់ពួកគេ គ្រប់ពេលដោយមិនចាំបាច់ព្រួយបារម្ភអំពីលុយអាប់ ឬលុយរាយដើម្បីជិះឡានក្រុងឡើយ។ សម្រាប់អតិថិជនវីង ដែលប្រើប្រាស់គណនីគ្មានកាត ពួកគាត់ត្រូវតម្រូវឲ្យបង្កើតកាតវីង ឬជាវកាតពណ៌បៃតង ដើម្បីទូទាត់តាមអេឡិចត្រនិកពេលឡើងជិះរថយន្តក្រុងសាធារណៈ។
បើកដំណើរការនៅឆ្នាំ 2014 រថយន្ដក្រុងសាធារណៈ គឺជាប្រព័ន្ធដឹកជញ្ជូនសាធារណៈ របស់សាលារាជធានី ភ្នំពេញ ដែលបម្រើដល់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ។ ជាមធ្យម មានមនុស្សចន្លោះពី ២០០០០ ទៅ ២១០០០នាក់ ដែលធ្វើដំណើរប្រចាំថ្ងៃតាមរយៈរថយន្តក្រុងសាធារណៈទាំង៨ខ្សែ។
អំពីធានាគារឯកទេសវីង
ធនាគារឯកទេសវីង (ខេមបូឌា)លីមីធីត ផ្តល់សេវាកម្មហិរិញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេនៅប្រទេសកម្ពុជា។ វីងជាធនាគារមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនក្នុងពិភពលោក។បង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីង ផ្តល់ជូនវីធីសាស្ត្រជាច្រើនសម្រាប់ប្រជាជនកម្ពុជាក្នុងការផ្ញើ និង ទទួលប្រាក់គ្រប់ពេលវេលា គ្រប់ទីកន្លែងដោយការប្រើប្រាស់ទូរស័ព្ទចល័ត។
ធនាគារឯកទេសវីង បានប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុតាមរយៈសេវាកម្មហិរិញ្ញវត្ថុតាមទូរស័ព្ទចល័ត ទៅកាន់អ្នកមិនមានគណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតដែលផ្តល់លទ្ធភាពដល់អតិថិជនគ្រប់ៗ គ្នាក្នុងការទទួលបានសេវាដូចជាការផ្ទេរប្រាក់ក្នុងស្រុក ផ្ញើប្រាក់ពីក្រៅប្រទេសភ្លាមៗពីជាង ៥០ប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងបង់វិក័យប័ត្រ។
ភាពជោគជ័យរបស់ធនាគារវីង ត្រូវបានទទួលស្គាល់នៅពេលដែលត្រូវបានគេដាក់ឈ្មោះថាជា “ធនាគារទូទាត់ចល័តល្អបំផុតនៅកម្ពុជា” ក្នុងកម្រិតកិត្យានុភាពនៃពានរង្វាន់ហិរញ្ញវត្ថុ និងធនាគារជាសាកលឆ្នាំ២០១៧។ ធនាគារវីងនៅតែជាអ្នកនាំមុខគេក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់ប្រាក់ចល័តនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការគ្របដណ្តប់ក្នុងស្រុក១០០% តាមរយៈបណ្តាញទូទាំងប្រទេសរបស់យើងដែលមានសាខាវីងចំនួន ៥០០០ និង អាជីវករជាង៨០០០ និងចងសម្ព័ន្ធភាពជាក្រុមហ៊ុននាំមុខឧស្សាហកម្មជាសាកល រួមមាន កាតឥណទានអន្តរជាតិតាមអនឡាញ (Online Mastercard) និងក្រុមហ៊ុន WorldRemit។
ធនាគារឯកទេសវីងក៏ផ្តល់ជូននូវហិរញ្ញវត្ថុ និងដំណោះស្រាយទូទាត់ ដល់វិស័យសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយ វីង សហគ្រាសខ្នាតតូច និងមធ្យម (SMEs)ព្រមទាំងក្រុមហ៊ុននានាអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់ឲ្យបុគ្គលិករបស់ពួកគេដែលជួយដល់កំណើន និងភាពរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ប្រាក់។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
ធនាគារឯកទេសវីង
អ៊ីម៉ែល: marketing@wingmoney.com