ស្នើកម្ចីវីងឌីជីថលឡូនទទួលបាន
ការធានារ៉ាប់រងរហូតដល់
5,000 ដុល្លារ
តុលា 22, 2024ទទួលបានបទពិសោធន៍កាន់តែពិសេសពីកម្ចីវីងឌីជីថលឡូន! ឥឡូវនេះធនាគារ វីងនឹងផ្តល់ជូនអត្ថប្រយោជន៍បន្ថែមជូនដល់លោកអ្នក គឺកញ្ចប់ធានារ៉ាប់រងអាយុជីវិត ពីក្រុមហ៊ុន Camlife ដែលមានទំហំរហូតដល់ $5,000 នៅពេលដែលលោកអ្នកស្នើកម្ចីវីងឌីជីថលឡូន។ សូមទទួលយកភាពរីករាយជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ ដែលផ្តល់ជូនពីធនាគារ វីងថ្ងៃនេះ!
លក្ខន្តិក
- ការផ្តល់ជូននេះមានសម្រាប់អតិថិជនដែលស្នើកម្ចីវីងឌីជីថលឡូន ពីធនាគារ វីង និងអនុវត្តសម្រាប់តែកម្ចីដែលមានរយៈពេលកម្ចីត្រឹមតែ 2 សប្តាហ៍ប៉ុណ្ណោះ។
- កញ្ចប់ធានារ៉ាប់រងនេះផ្តល់ជូនដោយក្រុមហ៊ុន Camlife ក្រោមផលិតផល “Simple One”។ ដំណើរការនៃការទាមទារសំណង នឹងគោរពតាមគោលការណ៍ របស់ក្រុមហ៊ុន Camlife ស្របតាមនិយតករធានារ៉ាប់រងកម្ពុជា (IRC) និងមិនមានការត្រួត ពិនិត្យ ពីធនាគារ វីងឡើយ។
- ក្រុមហ៊ុន Camlife នឹងធ្វើការទូទាត់កម្ចីដែលនៅសល់មកកាន់ធនាគារ វីង បន្ទាប់ពីនេះក្រុមហ៊ុននឹងទូទាត់ប្រាក់សំណងដែលនៅសល់ទៅកាន់អ្នកទទួលផល។
- អតិថិជនម្នាក់អាចទទួលបានធានារ៉ាប់រង រហូតដល់ $5,000។
- ការធានារ៉ាប់រងនឹងមានសុពលភាព បន្ទាប់ពេលដែលកម្ចីត្រូវបានអនុម័ត និងរហូតដល់ថ្ងៃទូទាត់សងចុងក្រោយ (សម្រាប់តែកម្ចីដែលមានរយៈពេល 2 សប្តាហ៍ប៉ុណ្ណោះ)។
- ប្រសិនជាអតិថិជនបង់ផ្តាច់មុនកាលកំណត់ នោះការធានារ៉ាប់រងនឹងមិនបន្តដល់ថ្ងៃដែលអតិថិជនបានព្រមព្រៀងនោះទេ។
- ក្នុងករណីមួយទៀត ប្រសិនជាអតិថិជនមិនអាចទូទាត់ប្រាក់មកវិញក្នុងរយៈពេលដែលបានព្រមព្រៀង នោះការធានារ៉ាប់រងក៏មិន បន្តលើសពីថ្ងៃដែលបានព្រមព្រៀងនោះដែរ។
- កញ្ចប់ធានារ៉ាប់រងនេះ ផ្តល់ជូនសម្រាប់ការ ទទួលមរណភាព និងពិការភាពអចិន្ត្រៃយ៍ ហើយគ្រប់ដណ្តប់ទាំងក្នុង និងក្រៅប្រទេស។
- ធានារ៉ាប់រងនេះផ្តល់ជូនសម្រាប់អតិថិជនដែលមានអាយុចាប់ពី 18 រហូតដល់ 65 ឆ្នាំ។
- ធនាគារ វីងរក្សាសិទ្ធក្នុងការលុបចោលការផ្តល់ជូនកញ្ចប់ធានារ៉ាប់រងនេះដោយគ្មានការជូនដំណឹងជាមុន។
FAQs
-
1. តើរយៈពេលប្រូម៉ូសិនមានរហូតដល់ថ្ងៃណា?
ប្រូម៉ូសិននេះមានចាប់ពីថ្ងៃទី 20 ខែតុលា ឆ្នាំ 2024 រហូតដល់ការជូនដំណឹងជាថ្មី។ -
2. ដើម្បីទទួលបានប្រូម៉ូសិននេះ តើខ្ញុំត្រូវធ្វើដូចម្តេចខ្លះ?
អ្នកត្រូវតែជាអតិថិជនដែលស្នើកម្ចីវីងឌីជីថលឡូន ពីធនាគារ វីង និងអនុវត្តសម្រាប់តែកម្ចីដែលមានរយៈពេលកម្ចីត្រឹមតែ 2 សប្តាហ៍ប៉ុណ្ណោះ។ -
3. តើខ្ញុំអាចទាក់ទងដើម្បីទទួលបានព័ត៌មានបន្ថែម និងដឹងពីរបៀបទទួលសំណង ពីធានារ៉ាប់រងនេះដោយរបៀបណា?
អ្នកអាចទាក់ទងទៅកាន់លេខ 061 43 1111 ឬស្កេន កូដនេះ ដើម្បីសាកសួរទៅកាន់បុគ្គលិកនៃក្រុមហ៊ុន Camlife។ -
4. តើការធានារ៉ាប់រងនេះ ដំណើរការយ៉ាងដូចម្តេច? ហើយតើពេលណាទើបធានារ៉ាប់រងនេះមានប្រសិទ្ធភាព?
ការធានារ៉ាប់រង នឹងចាប់ផ្តើមអនុវត្តនៅងថ្ងៃអនុម័តប្រាក់កម្ចី ហើយនឹង មាន ប្រសិទ្ធភាព រហូត ដល់ ថ្ងៃ ដែល កម្ចីរបស់អ្នកដល់ថ្ងៃកំណត់ (រយៈកម្ចីត្រឹមតែ 2 សប្តាហ៍ ប៉ុណ្ណោះ)។
– ប្រសិនជាអតិថិជនបង់ផ្តាច់មុនកាលកំណត់ នោះការធានារ៉ាប់រងនឹងមិនបន្តដល់ថ្ងៃដែលអតិថិជនបានព្រមព្រៀងនោះទេ។
– ក្នុងករណីមួយទៀត ប្រសិនជាអតិថិជនមិនអាចទូទាត់ប្រាក់មកវិញក្នុងរយៈពេលដែលបានព្រមព្រៀង នោះការធានារ៉ាប់រងក៏មិនបន្តលើសពីថ្ងៃដែលបានព្រមព្រៀងនោះដែរ។ -
5. តើខ្ញុំចំណាយបន្ថែមសម្រាប់កញ្ចប់ធានារ៉ាប់រងនេះដែរទេ?
ទេ! ការផ្តល់ជូនបន្ថែមនេះ គឺឥតគិតថ្លៃដែលផ្តល់ជូនដោយធនាគារ វីង។ -
6. ប្រសិនជាខ្ញុំធ្វើដំណើរក្រៅប្រទេស តើធានារ៉ាប់រងនេះគ្រប់ដណ្តប់ដែរឬទេ?
ពិតណាស់! ការធានារ៉ាប់រងនេះគ្រប់ដណ្តប់ទូទាំងពិភពលោក។