សេចក្ដីជូនដំណឹងពីការផ្លាស់ប្តូរការប្រាក់សម្រាប់គណនីសន្សំ
កក្កដា 30, 2024អតិថិជនជាទីគោរព,
ធនាគារ វីង សូមគោរពជូនដំណឹងពីការផ្លាស់ប្តូរដ៏សំខាន់ចំពោះគណនីសន្សំ ដែលនឹងចាប់ផ្តើមមានប្រសិទ្ធភាពនៅថ្ងៃទី1 ខែសីហា ឆ្នាំ 2024។ ចាប់ពីពេលនោះតទៅ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ 1% ក្នុងមួយឆ្នាំ ប្រសិនបើលោកអ្នករក្សាសមតុល្យប្រចាំថ្ងៃចាប់ពី $5,000 ឬ 20,000,000 រៀលឡើងទៅ។ ការកែប្រែនេះគឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សេវាហិរញ្ញវត្ថុដ៏ប្រសើរ និងមានអត្ថប្រយោជន៍ដល់អតិថិជនដ៏មានតម្លៃរបស់យើង។
អត្រាការប្រាក់ថ្មីនឹងត្រូវបានអនុវត្តដូចខាងក្រោម៖
សមតុល្យប្រចាំថ្ងៃ | អត្រាការប្រាក់ប្រចាំឆ្នាំ | |
---|---|---|
ប្រាក់រៀល | ប្រាក់ដុល្លារ | |
តិចជាង $5,000 ឬ 20,000,000 រៀល | 0.10% | 0.10% |
ចាប់ពី $5,000 ឬ 20,000,000 រៀល | 1% | 1% |
កំណត់ចំណាំ៖
– អត្រាការប្រាក់ថ្មីនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី1 ខែសីហា ឆ្នាំ 2024។
– ធនាគារ វីង រក្សាសិទ្ធក្នុងការកែប្រែ ឬផ្លាស់ប្តូរ ខចែង និងលក្ខខណ្ឌដោយគ្មានការជូនដំណឹងជាមុន។
ប្រសិនបើលោកអ្នកមានសំណួរ ឬត្រូវការព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខ 023 999 989។
សូមអរគុណសម្រាប់ការជឿទុកចិត្ត និងគាំទ្ររបស់លោកអ្នក!