ការជូនដំណឹងអំពីការផ្លាស់ប្តូរការប្រាក់សម្រាប់គណនីសន្សំដើម្បីគោលដៅ
សីហា 18, 2024អតិថិជនជាទីគោរព, ធនាគារ វីង សូមគោរពជូនដំណឹងអំពីការផ្លាស់ប្តូរអត្រាការគណនីសន្សំដើម្បីគោលដៅ, ចាប់ពីថ្ងៃទី18 ខែសីហា ឆ្នាំ 2024 នេះតទៅ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ថ្មីរហូតដល់ 5% ក្នុងមួយឆ្នាំ សម្រាប់រយៈសន្សំរហូតដល់ 60 ខែ។ ការកែប្រែនេះគឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់យើងក្នុងការផ្តល់សេវាហិរញ្ញវត្ថុដ៏ប្រសើរ និងជួយឱ្យលោកអ្នកសម្រេចគោលដៅហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាព។
អត្រាការប្រាក់ថ្មីនឹងត្រូវបានអនុវត្តដូចខាងក្រោម៖
រយៈពេល (ខែ) | អត្រាការប្រាក់ (ប្រាក់រៀល និងដុល្លារ) | |
សន្សំដើម្បីគោលដៅ | កំណត់គោលដៅឡើងវិញ | |
1 | 1.50% | 1.75% |
2 | 1.60% | 1.85% |
3 | 2.00% | 2.25% |
4 | 2.10% | 2.35% |
5 | 2.20% | 2.45% |
6 | 3.00% | 3.25% |
7 | 3.10% | 3.35% |
8 | 3.20% | 3.45% |
9 | 3.50% | 3.75% |
10 | 3.60% | 3.85% |
11 | 3.70% | 3.95% |
12-17 | 4.00% | 4.25% |
18-23 | 4.00% | 4.25% |
24-35 | 4.00% | 4.25% |
36-47 | 5.00% | 5.25% |
48-59 | 5.00% | 5.25% |
60 | 5.00% | 5.25% |
- អត្រាការប្រាក់ថ្មីនេះនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ខែសីហា ឆ្នាំ 2024។
- ធនាគារ វីង រក្សាសិទ្ធក្នុងការកែប្រែ ឬផ្លាស់ប្តូរ ខចែង និងលក្ខខណ្ឌដោយគ្មានការជូនដំណឹងជាមុន។
ប្រសិនបើលោកអ្នកមានសំណួរ ឬត្រូវការព័ត៌មានបន្ថែម សូមទាក់ទងមកកាន់សហការីរបស់យើងតាមវីងឆាត ក្នុងអេប Wing Bank។
សូមអរគុណសម្រាប់ការជឿទុកចិត្ត និងគាំទ្ររបស់លោកអ្នក!