តើវីងជាអ្នកណា?

ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបត្រូវបានជំរុញដោយចក្ខុវិស័យដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់ និង ធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ធនាគារ វីងបានកែប្រែវិធីដែលប្រជាជនកម្ពុជាគ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុដោយណែនាំការផ្ទេរប្រាក់តាមរយៈទូរស័ព្ទចល័តរហ័ស មានសុវត្ថិភាព និងងាយស្រួល ចាប់តាំងពីថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០០៨ មកម្ល៉េះ។

សព្វថ្ងៃនេះ ធនាគារ វីងបម្រើប្រជាជនកម្ពុជាទាំងមូល ដោយគ្របដណ្តប់១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីងប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ភ្នាក់ងារវីងដែលមានជិត ១៥.០០០ កន្លែង ដៃគូអាជីវកម្មដែលមានជាង ៥៥.០០០ និងការសហការជាមួយក្រុមហ៊ុនយក្សជាច្រើនក្នុងឧស្សាហកម្មដូចជា៖ Mastercard, MoneyGram,UnionPay,AliPay, WeChat Pay, Western Union, Visa, និង Ria ជាដើម ។

មានទាំងក្រុមហ៊ុនខ្នាតតូច និងក្រុមហ៊ុនខ្នាតធំ កំពុងប្រើសេវាកម្មបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់របស់វីងដែលបង្កើនល្បឿនទូទាត់លឿនជាងមុន។ មានភ្នាក់ងារវីងជាង ៨០ ភាគរយ និងអតិថិជន ៥០ ភាគរយជាស្ត្រីដែលធ្វើឱ្យវីងក្លាយជាឧទាហរណ៍ដ៏ល្អនៃបរិយាបន្នយេនឌ័រនៅក្នុងតំបន់។

ធនាគារ វីងប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវភាពងាយស្រួល និងសុវត្ថិភាពនៅពេលទទួលបានសេវាកម្មហិរញ្ញវត្ថុ។

អំពីធនាគារ វីង (ខេមបូឌា) ម.ក

ធនាគារ វីង ផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និងសាជីវកម្មនានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ។ លើសពីនេះ ធនាគារ វីងផ្តល់ជូនការទូទាត់រាយតាមរយៈ“WingPay” ហើយថែមទាំងមានវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច “ វីងម៉ល” ផងដែរ។

គុណតម្លៃ

 
ជ័យជម្នះ៖
“ខ្ញុំធ្វើបាន” ខ្ញុំអាចធ្វើការងារដែលអ្នកដទៃគិតថា មិនអាចទៅរួច ក្លាយជាការងារដែលអាចធ្វើទៅរួច។
 
ច្នៃប្រឌិត៖
ធ្វើបរិយាកាសការងារ កាន់តែងាយស្រួល និងមានការអភិវឌ្ឍជាប់ជានិច្ច។
 
បង្រៀន ឬណែនាំ៖
រៀន អភិវឌ្ឍ និងចែករំលែកទៅកាន់បុគ្គលិកដទៃ។
 
រីកចម្រើន៖
រិះរកវិធីសាស្រ្តថ្មីៗដើម្បី អភិវឌ្ឍសមត្ថភាពឱ្យកាន់តែប្រសើរជាងម្សិលមិញ។
ល្អឥតខ្ចោះ៖
ខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត។
គោរព៖
មានក្រមសីលធម៌ និងមានការគោរពគ្នាទៅវិញទៅមក។

ចក្ខុវិស័យ

ផ្តល់នូវដំណោះស្រាយឌីជីថលដែលមានភាពងាយស្រួលដល់ប្រជាជនកម្ពុជា ដើម្បីជួយឱ្យការរស់នៅរបស់ពួកគេកាន់តែប្រសើរ។

បេសកកម្ម

  • អតិថិជនជាអាទិភាព៖ ស្វែងយល់ពីតម្រូវការរបស់អតិថិជន និងផ្តល់ជូនសេវាកម្ម ឬផលិតផល ដែលស័ក្តិសមបំផុត និងផ្តល់នូវដំណោះស្រាយដ៏មានប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការអតិថិជនឱ្យបានទាន់ពេលវេលា។
  • ផ្តោតលើការអភិវឌ្ឍសហគមន៍៖ ផ្តល់នូវសេវាហិរញ្ញវត្ថុដែលមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់តាមរយៈអេប Wing Bank ដែលរួមបញ្ចូលនូវសេវាហិរញ្ញវត្ថុ និងកាត់បន្ថយវិសមភាពក្នុងសង្គម។
  • បុគ្គលិកជាសសរស្តម្ភ៖ បង្កើតឱ្យមាននូវបរិយាកាសការងារល្អ ដែលអាចធ្វើឱ្យបុគ្គលិកទទួលបានភាពងាយស្រួល ក្នុងការឈានទៅសម្រេចបាននូវអាជីពការងារដែលពួកគេពេញចិត្ត តាមរយៈការអនុវត្តជាក់ស្តែង ដែលបង្ហាញពីគុណតម្លៃរបស់យើង។
  • ផ្តល់គុណតម្លៃដល់ភាទុនិក៖ បង្កើតនូវស្តង់ដារអភិបាលកិច្ចសាជីវកម្មដ៏រឹងមាំ ដែលការពារ និងធ្វើឱ្យមានតុល្យភាពផលប្រយោជន៍ របស់ភាទុនិក ក្នុងដំណើរឆ្ពោះទៅសម្រេចបាននូវគោលដៅអាជីវកម្មរយៈពេលខ្លី និងវែង។