ធនាគារឯកទេស វីង ចាប់ផ្តើមដំនើរការកម្មវិធី Mobile app នៅលើទីផ្សារ
ភ្នំពេញ៖ ធនាគារឯកទេសវីង ដែលឈានមុខគេលើសេវាផ្ទេរប្រាក់ចល័ត ក្នុងប្រទេសកម្ពុជា ថ្មីៗនេះបានចាប់ផ្តើមដំនើរការកម្មវិធីទូរស័ព្ទរបស់ខ្លួននៅលើទីផ្សារជាផ្លូវការ។
កំណើននៃការប្រើប្រាស់ទូរស័ព្ទដៃ មានការកើនឡើងជារៀងរាល់ឆ្នំា។ កាលពីឆ្នំា ២០១៥ អត្រាប្រជាជនកម្ពុជាដែលប្រើប្រាស់ ទូរស័ព្ទ Smart phone មានការកើនឡើងដល់ទៅ ៤០ភាគរយដែលភាគច្រើនត្រូវបានប្រើប្រាស់ ដើម្បីទទួលបានព័ត៌មានថ្មីៗ ក៏ដូចជាប្រើប្រាស់នូវសេវាកម្មផ្សេងៗនេះបើយោងតាម Cambodia Open Institute។ ដោយឈរលើហេតុផលនេះ វីង តែងតែព្យាយាម បង្កើតនូវអ្វីដែលថ្មី ដើម្បីបំពេញតំរូវការបស់អតិថិជន ក្នុងការប្រើប្រាស់ វីង គ្រប់ពេលវេលា គ្រប់ទីកន្លែង។
កម្មវិធី Mobile app របស់វីង គឺជា កម្មវិធីដែលអាចអោយ អតិថិជនទំាងអស់ អាចប្រើប្រាស់សម្រាប់មើល គណនីវីងរបស់ខ្លួន នឹងប្រើសេវាកម្មមួយចំនួនដូចជា ផ្ទេរប្រាក់ បញ្ចូលលុយទូរស័ព្ទ បង់ថ្លៃវិក្កយបត្រ ពិនិត្យសមតុល្យសាច់ប្រាក់ នឹងទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។
ឥឡូវនេះ លោកអ្នកអាចទាញយក កម្មវិធីទូរស័ព្ទដៃរបស់វីងតាមរយៈ Google play នឹង App store បានយ៉ាងងាយស្រួល។ កម្មវិធីនេះបានផ្តល់ភាពងាយស្រួលដល់អតិថិជនវីង ក្នុងការប្រើប្រាស់សេវាកម្មវីង។ លោកអ្នកគ្រាន់តែ ចូលទៅកាន់ Google Play ឬក៏ App store នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក ហើយវាយពាក្យ “ Wing Money” ដើម្បីទទួលបាន app របស់វីង។
បើតាមប្រសាសន៍របស់លោក ចូចូ ម៉ាឡូឡូស នាយកប្រតិ្តបត្តិនៃធនាគារឯកទេសវីង បានអោយដឹងថា“ វីងនៅតែបន្តផ្តល់ជូននូវបច្ចេកវិទ្យាថ្មីៗលើទីផ្សារ ជាមួយនឹងកម្មវិធីនេះអតិថិជនទំាងអស់អាចប្រើបា្រស់ សេវាកម្មជាច្រើនជាមួយនឹងទូរស័ព្ទដៃ Smart Phone របស់គេ ហើយកម្មវិធីនេះអាចប្រើប្រាស់បានទំាង ភាសារខ្មែរ និងភាសារអង់គ្លេស ដែលធ្វើអោយអតិថិជនកាន់តែងាយស្រួលក្នុងការប្រើប្រាស់។”
នៅពេលលោកអ្នក Install កម្មវិធីនេះរួច លោកអ្នកត្រូវ log in ជាមួយនឹងលេខទូរស័ព្ទដៃ ដើម្បីបង្កើតនូវលេខសម្ងាត់ ។ បន្ទាប់មក កម្មវិធី វីង app នឹងផ្ញើរសារលេខសម្ងាត់(៦ខ្ទង់) ទៅទូរស័ព្ទដៃរបស់លោកអ្នក ដើម្បីចុះឈ្មោះ នឹងធ្វើអោយដំនើរការនេះកាន់តែមានសុវត្ថិភាព។
គួរបញ្ចាក់ផងដែរថា វីង បានចាប់ផ្តើមដំនើរការតំាងពីឆ្នំា ២០០៩ ហើយក៏ជាសេវាកម្មដែលមានភាពច្នៃប្រឌិតថ្មីមួយសម្រាប់ការទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃ ដូចជា ផ្ញើប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរស័ព្ទ សេវាបើកប្រាក់បៀវត្ស ការទូទាត់លើអីុនធឺណិត និងវីងគិតលុយ (ឆូតកាតវីង)។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.wingmoney.com ឬទាក់ទងមកលេខ 023 999 989។